​លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ភិ​បាល​របស់​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ចាប់តាំង​ពី​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨​ ​រហូតមកដល់​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន​លោក​​​មាន​មុខតំណែង​ជា​ ​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ (C​F​O) ​នៃ​ក្រុមហ៊ុន​ ​ដូនពេញ​ (ខេ​ម​បូ​ឌា) ​គ្រុប​។​ ​លោក​​​មាន​បទពិសោធន៍​ក្នុង​ការងារ​សវនកម្ម​ ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ជាង​១​៩​ឆ្នាំ​មក​ហើយ​ ​។​ ​លោក​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​សវ​នក​រ​ ​ជំនួយ​ការ​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ ​និង​មុខងារ​មួយ​ចំនួន​ទៀត​ ​នៅ​ក្នុង​ក្រុមហ៊ុន​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​។​​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​ជំនាញ​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​ ​ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ ​នៅ​ឆ្នាំ​២​០​០​១​ ​បញ្ចា​ប់​វគ្គសិក្សា​ជំនាញ​វិជ្ជាជីវៈ​ ​អ្នកបច្ចេកទេស​គណនេយ្យ​ (​CAT​) ​នៅ​ឆ្នាំ​២​០​០​៧​ ​គណនេយ្យ​ធុរកិច្ច​ (C​I​MA​) ​ពី​វិទ្យាស្ថាន​ ​F​T​MS​ ​នៅ​ឆ្នាំ​២​០​២​០​ ​និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​ជាច្រើន​ផ្សេងទៀត​។