គេហទំព័ររបស់ ធនាគារឯកទេស ដូនពេញ – www.dpbank.com.kh – មានម៉ូឌុលយ៉ាងច្រើនដែលប្រមូលព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នក។ ធនាគារឯកទេស ដូនពេញ នឹងប្រមូលនិងប្រើប្រាស់ព័ត៌មាននេះតាមគោលបំណងផ្តល់ឲ្យប៉ុណ្ណោះ។ យើងនឹងរក្សាទុកព័ត៌មានជាសម្ងាត់ និងមានសុវត្ថិភាពហើយនឹង ប្រើប្រាស់សម្រាប់ទំនាក់ទំនងលោកអ្នក និងសម្រាប់ជាការកំណត់អត្តសញ្ញាណប៉ុណ្ណោះ ជាមួយគ្នានេះផងដែរ ព័ត៌មាននេះអាចត្រូវប្រើប្រាស់ដើម្បីផ្តល់ព័ត៌មាន ជូនលោកអ្នកអំពីគណនីនិងសេវាកម្ម ដែលធនាគារយើងខ្ញុំ គិតថាអាចមានអត្ថប្រយោជន៍ចំពោះលោកអ្នក (រួមទាំងពីដៃគូអាជីវកម្ម ដែលបានជ្រើសរើស) ប្រសិនបើលោកអ្នក ស្នើសុំឲ្យធនាគារយើងខ្ញុំមិនចាំបាច់ផ្តល់ព័ត៌មានទាំងនោះជូនលោកអ្នក ធនាគារនឹងអនុវត្តតាមការស្នើសុំនោះឡើយ។ លោកអ្នកមានសិទ្ធិចូលមើល និងកែតម្រូវព័ត៌មានរបស់លោកអ្នកបាន លោកអ្នកមិនចាំបាច់ត្រូវតែផ្តល់ព័ត៌មានទាំងឡាយ ដែលធនាគារយើងខ្ញុំធ្វើការស្នើសុំនោះឡើយ ទោះបីជាព័ត៌មាននោះអាចមានឥទ្ធិពលចំពោះផលិតផល ឬសេវាកម្មដែលធនាគារយើងខ្ញុំ អាចផ្តល់ជូនលោកអ្នកក៏ដោយ។ ធនាគារយើងខ្ញុំនឹងមិនលក់ព័ត៌មានរបស់លោកអ្នកឲ្យភាគីទីបីឡើយ។