អ្នកណែនាំឥណទានឯករាជ្យ Loan Introducing Freelancer (LIF) គឺសំដៅដល់នីតិជនទាំងអស់ដែលបានធ្វើការចុះឈ្មោះ ជាអ្នកណែនាំរបស់ធនាគារ ដោយអនុវត្តត្រឹមត្រូវជាអ្នកណែនាំឥណទានមកភ្នាក់ងារទទួលបន្ទុករបស់ធនាគារ ដោយធ្វើការណែនាំ ផ្តល់ព័ត៌មានបឋមជូនអតិថិជន ឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវាឥណទានរបស់ធនាគារ។
ចូលរួមជាមួយយើងឥឡូវនេះ ក្នុងនាមជាអ្នកណែនាំឥណទានឯករាជ្យ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
អត្ថប្រយោជន៍ទទួលបានពេលក្លាយជាអ្នកណែនាំឥណទានឯករាជ្យ
- ក្លាយជាដៃគូដ៏សំខាន់មួយរបស់ ធនាគារឯកទេស ដូនពេញ
- បង្កើនកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការពង្រីកសក្តានុពលអាជីវកម្មដែលមានស្រាប់របស់លោកអ្នក
- មិនត្រូវការដើមទុនបន្ថែម ហើយទទួលបានចំណូល (ប្រាក់លើកទឹកចិត្តក្នុងការណែនាំឥណទាន) រហូតដល់ ៣០ដុល្លារ ក្នុងកម្ចីមួយលើកៗរបស់ អតិថិជន ដែលបានទទួលការអនុមតិពីធនាគារ
- ទទួលបានសម្ព័ន្ធភាព និង ចំណេះដឹងថ្មីៗពីវិស័យធនាគារ និងហិរញ្ញវត្ថុ
កិច្ចការចម្បងៗរបស់អ្នកណែនាំឥណទានឯករាជ្យ
- ណែនាំអតិថិជនឱ្យស្គាល់ ចាប់អារម្មណ៍ និងឈានដល់ការប្រើប្រាស់សេវាកម្ចីណាមួយរបស់ធនាគារ
- ផ្ដល់ព័ត៌មានបឋមអំពីសេវាកម្ចី និងលក្ខខណ្ឌចាំបាច់ ជូនដល់អតិថិជន ដើម្បីទទួលបានប្រាក់កម្ចី
លក្ខខណ្ឌក្លាយជាអ្នកណែនាំឥណទានឯករាជ្យ
- នីតិជន (នីតិបុគ្គល ឬរូបវន្តបុគ្គល) ឬជាអតិថិជន កំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារឯកទេស ដូនពេញ
- ជាអាជីវករ កំពុងប្រកបអាជីវកម្មស្របច្បាប់ ឬ
- បុគ្គលដែលមានសក្តានុពល ឬទំនាក់ទំនងល្អនៅក្នុងសហគមន៍
- មានសមត្ថភាពណែនាំព័ត៌មានបឋមនៃសេវាឥណទានជូនអតិថិជន
- រៀបចំកិច្ចព្រមព្រៀងជាមួយធនាគារ
- ចូលរួមទទួលការបណ្តុះបណ្តាលពីផលិតផល-សេវាកម្មធនាគារ