ធនាគារឯកទេស ខេមខូ ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់ក្រុមហ៊ុន ដូនពេញលែន ខូអិលធីឌី មានកិត្តិយស សូមជម្រាបជូនអតិថិជន ដៃគូអាជីវកម្ម សហការី ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា លើសំណើសុំផ្លាស់ប្តូរនាមករណ៍ថ្មីជា “ធនាគារឯកទេស ដូនពេញ ម.ក” តាមរយៈការផ្តល់អាជ្ញាបណ្ណធ្វើប្រតិបត្តិការ ធនាគារឯកទេស លេខ ធឯ-០៩ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ និងទទួលបានការអនុញ្ញាតឲ្យចុះបញ្ជី “ធនាគារឯកទេស ដូនពេញ ម.ក” ជាផ្លូវការ ពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១៧៣៧០។
ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃដំណើរវិវឌ្ឍន៍ថ្មី ក្នុងការធ្វើកំណែទម្រង់ធនាគារ ស្របតាមចក្ខុវិស័យរបស់ភាគទុនិកថ្មី នៃធនាគារឯកទេស ដូនពេញ ម.ក ដើម្បីឲ្យធនាគារអាចផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ជាមួយនឹងបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។
គិតមកត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២០ ធនាគារឯកទេស ដូនពេញ ម.ក មានទ្រព្យសកម្មសរុបចំនួន ជាង៣១លាន ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ធនាគារកំពុងធ្វើប្រតិបត្តិការផ្តល់សេវាប្រាក់កម្ចី សម្រាប់បង្កើត ឬពង្រីកមុខរបរអាជីវកម្ម, កម្ចីសម្រាប់សាងសង់ ឬទិញ ឬជួសជុលគេហដ្ឋាន, កម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងកម្ចីទិញ យានយន្ត តាមរយៈការិយាល័យប្រតិបត្តិការ និងសាខារបស់ខ្លួន ចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុង ខណ្ឌ៧ មករា និងខណ្ឌកំបូល នៃរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖
លោក ឆន ពន្លឺ
នាយកប្រតិបត្តិអាជីវកម្ម
ទូរស័ព្ទ៖ ០៦៩ ៨៧ ៦៦ ៨៧
អ៊ីម៉ែល ៖ ponloeu.chhan@camkobank.com