អំពីគេហទំព័រនេះ

​គេហទំព័រ​នេះ​ដំណើរការ​ដោយ​ “​ធនាគារ​ឯកទេស​ ​ដូនពេញ​” ​មាន​ដូ​មេន​ឈ្មោះ​ “​w​w​w​.​d​p​bank​.​co​m​.k​h​” (“​គេហទំព័រ​”)។ ​ការប្រើប្រាស់​ព័ត៌មាន​ក្រាហ្វិក​ ​និង​ខ្លឹមសារ​របស់​លោកអ្នក​នៅ​ក្នុង​គេហទំព័រ​នេះ​ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តាម​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ ​និង​គោលការណ៍​ភាព​ឯកជន​។​ ​បន្ថែម​ពីលើ​លក្ខខណ្ឌ​នៅ​ក្នុង​ឯកសារ​នេះ​ ​ក៏មាន​លក្ខខណ្ឌ​ជាក់លាក់​ដែល​បង្កើត​ជា​ផ្នែក​មួយ​ ​នៃ​លក្ខខណ្ឌ​ប្រើប្រាស់​ ​និង​គ្រប់គ្រង​លើ​ការប្រើប្រាស់​របស់​លោកអ្នក​ ​និង​ចូ​លមើល​ផ្នែក​មួយ​ចំនួន​ ​របស់​គេហទំព័រ​នេះ​ ​ដោយសារ​លោកអ្នក​មាន​ភ្ជាប់​កាតព្វកិច្ច​ជាមួយ​លក្ខខណ្ឌ​បន្ថែម​ទាំង​​នេះ​លោកអ្នក​ត្រូវ​ពិនិត្យមើល​លក្ខខណ្ឌ​ទាំងនោះ​ប្រសិនបើ​លោកអ្នក​អាច​ចូ​លមើល​លក្ខខណ្ឌ​ទាំងនោះ​នៅ​ក្នុង​គេហទំព័រ​នេះ​។

តំណភ្ជាប់ទៅកាន់គេហទំព័រផ្សេង

គេហទំព័រ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​អាច​ត្រូវ​បាន​ភ្ជាប់​ទៅកាន់​គេហទំព័រ​ផ្សេងទៀត​ ​ដែល​ដំណើរការ​ដោយ​ភាគី​ទីបី​។​ ​លោកអ្នក​គួរ​យល់​ ​និង​ទទួលយក​ថា​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​មិន​អនុម័ត​ ​ឬ​ឯកភាព​ជាមួយ​ប្រតិបត្តិ​ករ​ ​គេហទំព័រ​របស់​ភាគី​ទីបី​ ​ឬ​ព័ត៌មាន​ក្រាហ្វិក​ ​និង​ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ​ទាំងនោះ​ឡើយ​។​
​បុគ្គល​ទាំងអស់​អនុញ្ញាត​ឲ្យ​លក់​ ​ហើយ​របាយការណ៍​ទំនិញ​ ​និង​សេវាកម្ម​ដែល​មាននៅ​ក្នុង​ ​គេហទំព័រ​របស់​ ​ភាគី​ទីបី​ ​គឺជា​ទំនួល​ខុសត្រូវ​របស់​ប្រតិបត្តិ​ករ​គេហទំព័រ​ ​របស់​ភាគី​ទីបី​ដែល​បាន​ផ្តល់ឲ្យ​។​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​អាច​ទទួលការ​ទូទាត់​ពី​ប្រតិបត្តិ​ករ​គេហទំព័រ​របស់​ភាគី​ទីបី​ ​អំពី​ទំនិញ​ឬ​សេវាកម្ម​ ​ដែល​ប្រតិបត្តិ​ក​របា​ន​ផ្តល់​ជូន​ ​ដោយសារ​លោកអ្នក​ភ្ជាប់​ទៅកាន់​គេហទំព័រ​ទាំងនោះ​ពី​គេហទំព័រ​ធនាគារ​ឯកទេស​ ​ដូនពេញ​។

សិទ្ធិថតចម្លង (Copy Right)

​សិទ្ធិ​ថត​ចម្លង​ទាំងអស់​នៅ​ក្នុង​គេហទំព័រ​នេះ​គ្រប់គ្រង​ ​ឬ​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ធនាគារ​ឯកទេស​ ​ដូនពេញ​។​ ​ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ​នេះ​ ​មិន​អាច​ផលិត​ឡើងវិញ​កែ​សម្រួល​ដាក់បញ្ចូល​ទៅ​ឲ្យ​ភាគី​ទីបី​ឡើយ​ ​ដោយ​ភ្ជាប់​ទៅកាន់​ ​រៀបចំ​បង្ហាញ​ជា​សាធារណៈ​ចែកចាយ​ ​ឬ​បញ្ជូន​ក្នុង​ទម្រង់​ណាមួយ​តាមរយៈ​ការ​ដំណើរការ​ដោយ​ពុំ​មានការ​យល់ព្រម​ជា​លក្ខណ៍​អក្សរ​ជាក់លាក់​ពី​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ឡើយ​។​
​D​P​Bank​ ​Priority​ ​និង​ផ្នែក​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយ​ពាណិជ្ជ​សញ្ញា​គឺជា​ពាណិជ្ជ​សញ្ញា​របស់​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​។

ការបង្កើតតំណភ្ជាប់មកកាន់គេហទំព័រ DPBank

សូមទំនាក់ទំនងមកកាន់ធនាគារឯកទេស ដូនពេញ ជាលាយលក្ខណ៍អក្សរ ប្រសិនបើលោកអ្នកចង់ភ្ជាប់ទៅកាន់​ផ្នែកណាមួយរបស់គេហទំព័រ ធនាគារឯកទេស ដូនពេញ។