​(​ភ្នំពេញ​)​៖​លោក​ឧកញ៉ា​ អ៉ឹ​ង​ ​ប៊ុន​ហ៊ូ​វ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​IN​G​, ​ព្រមទាំង​លោក​ឧកញ៉ា​ ​លឹម​ ​រស់​ ​និង​លោក​ឧកញ៉ា​ ​លឹម​ ​ប៊ុន​សួរ​ ​បាន​បរិច្ចាគ​ថវិកា​១​លាន​ដុល្លារ​ ​ជូន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​។​

​ការចូលរួម​បរិច្ចាគ​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រកាស​ពី​ការ​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ ​ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​ឆ្លង​ចូល​ដល់​សហគមន៍​កម្ពុជា​។​

​សូម​បញ្ជាក់​ថា​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នៅ​ល្ងាច​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បាន​ប្រកាស​ពី​ការ​ត្រៀម​បម្រុង​ថវិកា​ ​សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់​ ​ជូន​ប្រជាជន​ដោយ​ឥត​គិតថ្លៃ​ ​ជា​ជំហាន​ដំបូង​ចំនួន​ ​១​លាន​ដូ​ស​ ​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ​៥​០​ម៉ឺន​នាក់​៕