Announcement

​ធនាគារ​ឯកទេស​ ខេ​ម​ខូ ​ម​.​ក​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​១​០​០​% ​របស់​ក្រុមហ៊ុន​ ​ដូនពេញ​លែ​ន​ ខូអិ​ល​ធី​ឌី​ ​មាន​កិត្តិយស​ ​សូម​ជម្រាប​ជូន​អតិថិជន​ ​ដៃគូ​អាជីវកម្ម​ ​សហការី​ ​ព្រមទាំង​អាជ្ញាធរ​មានសមត្ថកិច្ច​ ​និង​សាធារណជន​ ​ទាំងអស់​ ​មេត្តា​ជ្រាប​ថា​ ​ធនាគារ​បាន​ទទួលការ​អនុម័ត​ពី​ធនាគារជាតិនៃកម្ពុជា​ ​លើ​សំណើ​សុំ​ផ្លាស់ប្តូរ​នាម​ករ​ណ៍​ថ្មី​ជា​ “ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​” ​តាមរយៈ​ការ​ផ្តល់​អាជ្ញា​ប​ណ្ណ​ធ្វើ​ប្រតិបត្តិការ​ ​ធនាគារ​ឯកទេស​ ​លេខ​ ​ធ​ឯ​-​០​៩​ ​ចុះ​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​និង​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ចុះបញ្ជី​ “​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​” ​ជា​ផ្លូវការ​ ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​លេខ​ ​០​០​០​១​៧​៣​៧​០​។ ការផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​វិវឌ្ឍ​ន៍​ថ្មី​ ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ធនាគារ​ ​ស្របតាម​ចក្ខុវិស័យ​របស់​ភាគ​ទុនិ​ក​ថ្មី​ ​នៃ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​ដើម្បីឲ្យ​ធនាគារ​អាច​ផ្តល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយស្រួល​ ​ជាមួយនឹង​បទពិសោធន៍​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​​។ ​គិត​មក​ត្រឹម​ដំណាច់ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ធនាគារ​ឯកទេស​ ​ដូនពេញ​ ​ម​.​ក​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ ​ជាង​៣​១​លាន​ ​ដុល្លារ​អាមេរិក​។​ ​បច្ចុប្បន្ននេះ​…